邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទពិសោធលុបបំបាត់ជំងឺគ្រុនចាញ់របស់ប្រទេសចិនត្រូវបានអង្គការWHOណែនាំផ្សព្វផ្សាយ

2018-05-23 11:22:32 cri

      មហាសន្និបាត​សុខាភិបាល​ពិភពលោក​លើក​ទី​ ៧១ ​កំពុង​បើកធ្វើនៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស។ ​ក្នុង​អនុ​វេទិកា​ក្រោមប្រធានបទ​ពាក់ព័ន្ធ​នឹង​ការលុប​បំបាត់​ជំងឺ​គ្រុនចាញ់​  ​តំណាង​ប្រទេសចិន​បាន​ថ្លែងថា  ​ការរីករាលដាល​នៃ​​ជំងឺ​គ្រុនចាញ់​ក្នុង​ប្រទេស​ចិន​បន្ត​ធ្លាក់​ចុះ ​​យុទ្ធសាស្ត្រ​បច្ចេកទេស​​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​របស់​ប្រទេស​ចិន​ត្រូវ​សហគមន៍​អន្តរជាតិ​ទទួលស្គាល​​​ជា​ទូទៅ​ ​ព្រមទាំង​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​​ណែនាំ​ផ្សព្វផ្សាយ​ឲ្យ​បណ្តា​ប្រទេស​ផ្សេង​ៗ​ធ្វើ​តាម​ទៀត​ផង។

      ក្នុង​អនុវេទិកា​​នេះ ​​ផ្នែក​សុខាភិបាល​ប្រទេស​ចិន ​កម្ពុជា​ ​មីយ៉ាន់ម៉ា ​ឡាវ​ ​ថៃ​និង​វៀតណាម​ក៏​បាន​រួមគ្នា​ចុះហត្ថលេខា​លើ​​គំនិត​ផ្តួច​ផ្តើម​អំពី​សកម្មភាព​ថ្នាក់​រដ្ឋមន្ត្រី​ក្រោម​ប្រធានបទ​ “ ការលុបបំបាត់​ជំងឺ​គ្រុនចាញ់​នៅ​ឆ្នាំ ២០៣០​ ​តាម​មហាអនុ​តំបន់​ទន្លេ​មេគង្គ​ ”​ ​បណ្តា​ប្រទេស​ទាំង​អស់​នឹង​សកម្ម​ធ្វើ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​គ្រប់​បែបយ៉ាង​ដើម្បី​សម្រេច​បំណង​លុបបំបាត់​ជំងឺ​​គ្រុនចាញ់​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស