ដើម្បីអបអរសាទរខួបទី ៦០ នៃការបង្កើតសម្ព័ន្ធផ្លូវទូតរវាងប្រទេសចិននិងកម្ពុជា ក្រុមសិល្បៈព្រះរាជទ្រព្យកម្ពុជាបានអញ្ជើញមកចូលរួមកម្មវិធីសិល្បៈ “ជួបជុំគ្នានៅទីក្រុងប៉េកាំង”ជាលើកដំបូង ហើយបានសំដែងរបាំព្រះរាជទ្រព្យ ដែលសុទ្ធតែជាសិល្បៈប្រពៃណីមានភាពតំណាងរបស់ប្រទេសកម្ពុជាជូនទស្សនិកជនចិនក្នុងមជ្ឈមណ្ឌលសិល្បៈTianQiaoក្រុងប៉េកាំងកាលពីថៃ្ងទី២៨ ខែមេសា។តារាចម្រៀងកម្ពុជាក៏បានច្រៀងបទចម្រៀងដោយពីរភាសា គឺភាសាចិននិងភាសាខ្មែរដែលបង្ហាញពីចំណងមិត្តភាពរវាងចិននិងកម្ពុជា ហើយមានប្រតិកម្មយ៉ាងកក់ក្តៅនៅនឹងកន្លែង។នាយប់ថៃ្ងដដែល ភ្ញៀវកិត្តិយសចិននិងកម្ពុជា រមួមានលោក Luo Shugang រដ្ឋមន្រ្តីក្រសួងវប្បធម៌និងទេសចរណ៍ចិន សម្តេចព្រះរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ព្រះប្រធានក្រុមសិល្បៈ ព្រះរាជទ្រព្យកម្ពុជានិងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន ខែក កែមាលី ស៊ីសុដា បានអញ្ជើញចូលរួមព្រមទាំងមើលការសម្តែងលើកនេះផងដែរ៕