វេទិកាកំពូលសម្រាប់ឃ្លាំងគំនិតចិន-មីយ៉ាន់ម៉ាលើកទី ២ បានសម្ពោធបើកនៅទីក្រុង Fumang រដ្ឋ Dehong ខេត្តយូនណានប្រទេសចិនកាលពីថ្ងៃទី ៩ ខែឧសភា តំណាងឃ្លាំងគំនិតនិងអ្នកជំនាញល្បីឈ្មោះរបស់ប្រទេសចិននិងមីយ៉ាន់ម៉ាបានពិភាក្សាផ្តល់យោបល់ជុំវិញ “ការកសាងរបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា”។
លោក He Zukun ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមខេត្តយូនណាន និងជាប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍(ក្រុងគុនមីង)ប្រទេសចិនបានស្នើថា ភាគីទាំងពីរចិននិងមីយ៉ាន់ម៉ាប្រកាន់ខ្ជាប់នូវគោលការណ៍ពិភាក្សាគ្នា កសាងនិងចែករំលែកគ្នា តភ្ជាប់ឲ្យបានល្អនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ តាក់តែងផែនការឲ្យបានល្អ អនុវត្តគម្រោងឲ្យបានល្អ បង្កើតបរិយាកាសល្អ ដើម្បីធ្វើឲ្យគំនិតក្លាយទៅជាសកម្មភាព ការរំពឹងទុកក្លាយទៅជាការពិត។
លោក U Soe Paing អគ្គកុងស៊ុលនៃស្ថានកុងស៊ុលមីយ៉ាន់ម៉ាប្រចាំនៅក្រុងគុនមីញបានថ្លែងថា សម្រាប់ប្រទេសចិន ការកសាងរបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ាមានន័យថាតាមរយៈមីយ៉ាន់ម៉ាតភ្ជាប់របៀងសេដ្ឋកិច្ចបង់ក្លាដែស-ចិន-ឥណ្ឌា-មីយ៉ាន់ម៉ា , សម្រាប់មីយ៉ាន់ម៉ាគឺអាចជួយដោះស្រាយការអភិវឌ្ឍដែលគ្មានតុល្យភាព, ជួយលើកកម្ពស់កម្រិតហេដ្ឋារចនាសម្ព័ន្ធនិងជីវភាពរស់នៅរបស់ប្រជាជននៅនឹងកន្លែង នឹងជំរុញដល់ការនាំចេញកសិផលមីយ៉ាន់ម៉ាចូលប្រទេសចិន និងការនាំចូលផលិតផលចិនចូលមីយ៉ាន់ម៉ា ដើម្បីដើរតួនាទីសកម្មដែលផ្តល់ប្រយោជន៍គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ៕