ថ្ងៃទី ១៣ ខែមេសា ក្នុងមហាមីទីញអបអរសាទរខេត្តហៃណានបង្កើតខេត្តនិងកសាងតំបន់ពិសេសសេដ្ឋកិច្ចគម្រប់ ៣០ ឆ្នាំ លោក ស៊ី ជីនភីង អ្នកដឹកនាំកំពូលប្រទេសចិនបានប្រកាសថា មជ្ឈិមបក្សកុម្មុយនិស្តចិនសម្រេចចិត្តគាំទ្រឲ្យកសាងកោះហៃណានទាំងមូលជាតំបន់ពិសោធន៍ផ្នែកពាណិជ្ជកម្មសេរី គាំទ្រខេត្តហៃណានស្វែងរកជាលំដាប់និងជំរុញដោយនឹងនរនូវការកសាងកំពង់ផែពាណិជ្ជកម្មសេរីដ៏មានលក្ខណៈពិសេសចិន។
ការសម្រេចចិត្តដ៏សំខាន់មួយនេះ គឺជាការចាត់ចែងយុទ្ធសាស្ត្រមួយរបស់ប្រទេសចិនដែលសំដៅទៅលើសភាពការណ៍ជាទូទៅនិងពេលអនាគត គឺជាតម្រូវការដ៏ចាំបាច់នៃសេដ្ឋកិច្ចចិនដែលឈានពីដំណាក់កាលអភិវឌ្ឍដោយល្បឿនលឿនទៅដល់ដំណាក់កាលអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដើម្បីក្លាយទៅជាសេដ្ឋកិច្ចបែបបើកទូលាយ។
អាចរំពឹងទុកថា នៅពេលអនាគត ខេត្តហៃណានដ៏កាន់តែបើកទូលាយ កំពង់ផែពាណិជ្ជកម្មសេរីដែលពោរពេញដោយកម្លាំងរើសរវើកនិងសម្បូរឱកាស នឹងបន្តជាសក្ខីភាពនៃភាពក្លាហាននៃកំណែទម្រង់និងសកម្មភាពបើកទូលាយនៃប្រទេសចិន ជាសក្ខីភាពនៃការដែលប្រទេសចិនបន្តផ្តល់ឱកាសអភិវឌ្ឍនិងចំណេញអភិវឌ្ឍដល់ទូទាំងពិភពលោក ជាសក្ខីភាពនៃការដែលប្រទេសចិនចូលរួមផ្តល់វិភាគទានកាន់តែច្រើនក្នុងការកសាងសហគមន៍រួមវាសនាមនុស្សជាតិ!