邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

(2015 BOAO)ឯកឧត្តម គឹម គុណវឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​បានអញ្ជើញចូលរួមមគ្គទេសក៍​ប្រព័ន្ធសារ​ព័ត៌មាន​អាស៊ី​ឆ្នាំ២០១៥

2018-04-05 16:21:43 cri

图片默认标题_fororder_327918_2015032713481752359500

 ឯកឧត្តម គឹម គុណវឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា ៖ផ្លាស់ប្តូរមតិ​និងពិភាក្សា​​គ្នា​ដោយ​គ្រប់ជ្រុងជ្រោយ​  រួម​គ្នា​បង្កើត​ភាព​រុងរឿងនថ្កុំថ្កើង​ក្នុង​តំបន់​ ។

       ប្រព័ន្ធ​សារព័ត៌មាន​​នៃបណ្តា​ប្រទេស​នានា​ត្រូវ​ដើរតួនាទីយ៉ាង​សំខាន់​ក្នុង​ការ​​​សន្ទនា​និងការ​​ផ្លាស់ប្តូរ​មតិ​​គ្នា​ ព្រម​និង​រៀបចំ​កិច្ច​​សន្ទនា​​រវាង​ប្រព័ន្ធ​សារព័ត៌មាននិង​ប្រព័ន្ធ​សារព័ត៌មាន​ ប្រព័ន្ធ​សារព័ត៌មាននិងអ្នកទទួល​យកព័ត៌មាន​​ដែល​​ធ្វើឲ្យ​​ភាគីទាំងពីរ​អាច​បញ្ចេញ​មតិ​​និង​ជំរុញ​ការ​យល់ដឹង​អំពី​គ្នានិងគ្នា​​ ។ ក្រៅពីនេះ​ នៅ​ត្រូវបង្កើត​ ¡¡ãវេទិកាកចែក​រំលែក​¡¡À មួយ​ដែល​អាច​ប្រើប្រាស់​បច្ចេកទេស​​ទំនើបសម្រាប់​​បង្កើន​ទំនាក់ទំនង​មិត្តភាព​ រួម​គ្នាខំប្រឹងប្រែង​ដើម្បី​​បង្កើត​​​ភាព​រុងរឿង​​ថ្កុំថ្កើត​ក្នុង​តំបន់ ។

 ប្រធានបទ​ពិគ្រោះពិភាក្សា​ទី៣​នៃ​វេទិកា​លើក​នេះ​គឺ ​វិស័យ​ថ្មី​និង​គំនិតផ្តួចផ្តើម​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ប្រព័ន្ធសារព័ត៌មាន។

       ឯកឧត្តម​គឹម គុណវឌ្ឍ​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​បាន​ថ្លែង​ក្នុង​សុន្ទរកថា​ថា​ ​៖សម្រេច​ភាពឈ្នះ-ឈ្នះ​និង​អភិវឌ្ឍន៍​រួម​គ្នា។

ប្រព័ន្ធសារព័ត៌មាន​ជា​បង្អួច​របស់​ប្រទេស​មួយ ជា​ស្ពាន​សម្រាប់​តភ្ជាប់​ជាមួយ​បណ្តាប្រទេស​នានា។​ប្រព័ន្ធសារព័ត៌មាន​អាស៊ី​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​​ផ្លាស់ប្តូរ​បុគ្គលិក ​ចែករំលែក​​ព័ត៌មាន​និង​បទពិសោធន៍​ជាដើម ក្រោម​ទស្សនៈ​អនាគត​ថ្មី​នៅ​អាស៊ី ​ឈានទៅ​រកសហគមន៍​តែ​មួយ​ ខិតខំប្រឹងប្រែង​ច្នៃប្រឌិត​ថ្មី​និង​បង្កើន​មនសិការ​ផ្តល់​​សេវាកម្មសាធារណៈ ​ជំរុញ​ឲ្យ​ប្រព័ន្ធ​សារព័តមាន​នានា​រួមគ្នា​តទល់នឹង​ការ​សាកល្បង ​បង្កើន​កិច្ចសហប្រតិបត្តិការ​គ្នា ​សម្រេច​ភាពឈ្នះ-ឈ្នះ​និង​អភិវឌ្ឍន៍​រួម​គ្នា៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស