(ឯ.ឧ. គឹម គុណវឌ្ឍ និងលោក Li Zhaoxing ប្រធានសមាគមន៍ការទូតសាធារណៈប្រទេសចិន)
ប្រធានបទពិភាក្សាទីមួយនៃសន្និសីទលើកនេះគឺ វិធានការអំពី" ខ្សែក្រវាត់មួយនិងផ្លូវមួយ " របស់ប្រទេសចិននឹងនាំមកនូវកាលានុវត្តភាពនិងការសាកល្បងអ្វីសម្រាប់ប្រទេសរបស់លោកអ្នក ?
ឯកឧត្តម គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាបានថ្លែងថា៖ក្តាប់ជាប់កាលានុវត្តភាព រួមគ្នាសម្រេចសុបិនដ៏ល្អប្រសើរ។
ខ្សែក្រវាត់មួយនិងផ្លូវមួយ ¡¡À នឹងតភ្ជាប់ប្រទេសដីគោកនិងមហាសមុទ្រដែលមានពហុប្រវត្តិសាស្ត្របរមបុរាណជាងគេដែលគ្របដណ្តប់លើប្រជាជន ១ ភាគ ៣លើពិភពលោក ។យើងជឿងជាក់ថា ¡¡ã ភាសានិងការផ្លាស់ប្តូរ ¡¡ã អាចពុះពារការសាកល្បងគ្រប់បែបយ៉ាងដែលយើងនឹងជួបប្រទះនៅពេលអនាគត ឲ្យតែយើងពួតដៃគ្នាធ្វើការខិតខំប្រឹងប្រែង ធ្វើឲ្យទំនាក់ទំនងមានភាពកាន់តែជិតស្និទ្ធ នោះ សេចក្តសុបិនរបស់ប្រជាជនមុខជានឹងអាចក្លាយទៅជាការពិតជាមិនខាន ។
ប្រធានបទភាក្សាទីពីរនៃសន្និសីទលើកនេះគឺ តើប្រព័ន្ធសារព័ត៌មានត្រូវធ្វើយ៉ាងដូចម្តេចដើម្បីជំរុញការសន្ទនានិងការផ្លាស់ប្តូគ្នាររវាងអរិយធម៌ខុសៗគ្នា ។
សូមបញ្ជាក់ថា សន្និសីទតុមូលស្តីពីអគ្គទេសក៍ប្រព័ន្ធសារព័ត៌មាននៃកិច្ចប្រជុំប្រចាំឆ្នាំ២០១៥នៃវេទិកាអាស៊ីBo'Aoបានរៀបចំធ្វើនៅBo'Ao ខេត្តHaiNanប្រទេសចិនកាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ ។មគ្គទេសក៍ប្រព័ន្ធសារព័ត៌មានដែលអញ្ជើញចូលរួមសន្និសីទនេះនឹងពិភាក្សាគ្នាជុំវិញប្រធានបទបណ្តុំមតិឯកភាពរួមអំពីផ្លូវសូត្រ រួមគ្នាគូរប្លង់អនាគតថ្មីនៃកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មានដើម្បីរួមគ្នាពិភាក្សានិងត្រួសត្រាយក្នុងន័យធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើផ្នែកប្រព័ន្ធសារព័ត៌មានរវាងប្រទេសនិងតំបន់នានាតាមផ្លូវសូត្រនិងផ្លូវសូត្រតាមសមុទ្រ ហើយចុះហត្ថលេខាលើសេចក្តីផ្តួចផ្តើមផ្លូវសូត្រ៕