សន្និសីទតុមូលនៃមគ្គុទេ្ទសក៍ប្រព័ន្ធសារព័ត៌មានរបស់វេទិកា Boao បានរៀបចំធ្វើនៅតំបន់ Boao ខេត្តហៃណាន ប្រទេសចិននៅថ្ងៃទី ២៣ ខែមីនា ។ ក្នុងនាមជាសាខាវេទិកានៃកិច្ចប្រជុំប្រចាំឆ្នាំ២០១៧នៃវេទិកាបូអាវអាស៊ី សន្និសីទតុមូលនៃមគ្គុទេ្ទសក៍ប្រព័ន្ធសារព័ត៌មានអាស៊ីបានអញ្ជើញមគ្គុទេ្ទសក៍ប្រព័ន្ធសារព័ត៌មានជាង២០រូបដែលមកពីប្រទេសជាង១០តាមបណ្តោយយុទ្ធសាស្ត្រខ្សែក្រវាត់មួយផ្លូវមួយ សំដៅរួមគ្នាពិភាក្សានិងស្វែងរកអនាគតថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រព័ន្ធសារព័ត៌មានអាស៊ី ។
អង្គប្រជុំបានឯកភាពគ្នាថា ប្រព័ន្ធសារព័ត៌មានប្រពៃណីនៅអាស៊ីមិនទាន់បានឆ្លុះបញ្ចាំងឲ្យបានពេញលេញនូវទិន្នភាពនិងភាពរស់រវើកក្នុងតំបន់នេះនៅឡើយទេ ។ ក្រោមបរិបទនៃកំណែទម្រង់ក្នុងបច្ចុប្បន្នកាល វិស័យសារព័ត៌មានប្រពៃណីបាននិងកំពុងត្រូវផ្លាស់ប្តូរ ហើយសហគមន៍រួមវាសនាអាស៊ីក៏បានក្លាយជាមតិឯកភាពរួមជាបណ្តើរៗ ។ តើប្រព័ន្ធសារព័ត៌មានអាស៊ីត្រូវធ្វើយ៉ាងណាដើម្បីអោយពិភពលោកស្តាប់ឮសំឡេងរបស់ខ្លួន ក៏ដូចជាត្រូវពិពណ៌នាអំពីរឿងរ៉ាវរបស់ខ្លួនដោយរបៀបណា និងត្រូវធ្វើកិច្ចសហប្រតិបត្តិបែបណាដើម្បីផ្តល់ជូនពិភពលោកទាំងមូលនូវទស្សនទានអាស៊ីដែលប្រកបដោយសត្យានុម័តនិងមានភាពគ្រប់ជ្រុងជ្រោយ វាគឺជារឿងដែលពាក់ព័ន្ធដល់អនាគតរបស់អាស៊ី ។
អង្គប្រជុំសង្ឃឹមថា ប្រព័ន្ធសារព័ត៌មានអាស៊ីអាចចែករំលែកបទពិសោធនិងតម្រិះប្រាជ្ញា ផ្សាព្វផ្សាយសំឡេងរបស់អាស៊ី ដើម្បីបំផុសកម្លាំងចលកថី្មរបស់ប្រព័ន្ធសារព័ត៌មាន និងរួមគ្នាបង្កើតរចនាសម័្ពន្ធថី្មសម្រាប់កិច្ចសហប្រតិបតិ្តការលើវិស័យប្រព័ន្ធសារព័ត៌មាន ៕