ឆ្នាំ ២០១៨ គឺជាគម្រប់ឆ្នាំទីប្រាំនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ដែលលើកឡើងដោយប្រទេសចិន។ អ្នកយកព័ត៌មានបានដំណឹងពីសន្និសីទកាសែតជាប្រចាំនៃគណៈកម្មាធិការជាតិចិនដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិនាថ្ងៃទី ២៩ ខែមីនាថា ឆ្នាំនេះ គណៈកម្មាធិការជាតិចិនដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិនិងសភាពាណិជ្ជកម្មអន្តរជាតិចិននឹងសហការជាមួយសហភាពសហព័ន្ធពាណិជ្ជកម្មពិភពលោក ដើម្បីជំរុញមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនៃបណ្តាប្រទេសចូលរួមការកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ថែមមួយកម្រិតទៀត។
លោក SunXiao ប្រធានផ្នែកសហប្រតិបត្តិការពហុភាគីនៃសភាពាណិជ្ជកម្មអន្តរជាតិចិនបានមានប្រសាសន៍ថា ៖ “ក្រោមបរិបទដែលសេដ្ឋកិច្ចពិភពលោកមានសន្ទុះកំណើនតិចជាងមុននាពេលបច្ចុប្បន្ន លក្ខណៈសំខាន់នៃការធ្វើសហប្រតិបត្តិការផ្នែកវិនិយោគនិងពាណិជ្ជកម្មនៃខ្សែក្រវាត់មួយនិងផ្លូវមួយគឺកាន់តែលេចធ្លោកាន់តែច្បាស់។” ក្នុងពេលតែមួយត្រូវគោរពតាមគោលដៅអភិវឌ្ឍប្រទេសនីមួយៗ ចាំបាច់ត្រូវជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចដ៏កាន់តែមានភាពរស់រវើក កាន់តែបរិយាប័ន្ន និងកាន់តែមាននិរន្តរភាព ត្រូវជំរុញសេរីភាវូបនីយកម្មនិងការសម្របសម្រួលពាណិជ្ជកម្មនិងវិនិយោគ ប្រឆាំងការការពារនិយម ដើម្បីសម្រេចនូវកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ៕