ថ្ងៃទី ២២ ខែមីនា ទិវាសកម្មភាពនៃប្រទេសតាមបណ្តោយទន្លេឡាឆាង-មេគង្គបានរៀបចំធ្វើនៅសកលវិទ្យាល័យយូណានប្រទេសចិន យុវជនយុវនារីរាប់រយនាក់ដែលមកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាមបានចូលរួមសកម្មភាពដាំដើមឈើនិងរត់ចម្ងាយឆ្ងាយជាមួយគ្នា ។
ទិវាសកម្មភាពនៃប្រទេសតាមបណ្តោយទន្លេឡាឆាង-មេគង្គលើកនេះរួមមានសកម្មភាព”រត់ជាមួយគ្នាឡានឆាង-មេគង្គ” “រួមគ្នាដាំដើមឈើមិត្តភាព” និងសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសតាមបណ្តោយទន្លេឡាឆាង-មេគង្គ៕