ថៃ្ងទី១៨ ខែតុលានេះ សមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានចាប់ផ្តើមដំណើរការសម័យប្រជុំនៅក្រុងប៉េកាំងដោយបានធ្វើការពិនិត្យនិងរៀបចំចាត់ចែងអំពីផែនការនិងផ្លូវអភិវឌ្ឍប្រទេសចិននាពេលអនាគត។លោកស៊ីជីនភីងបានថែ្លងទៅកាន់អង្គប្រជុំថា ការដែលប្រជាជនធ្វើជាម្ចាស់ខ្លួនឯងគឺជាលក្ខណៈពិសេសជាក់ស្តែងនៃនយោបាយប្រជាធិបតេយ្យប្រទេសចិន ត្រូវតែប្រើប្រព័ន្ធគោលនយោបាយដើម្បីធានាឲ្យប្រជាជនឲ្យធ្វើជាម្ចាស់ខ្លួនឯង៕