ក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ដែលបានបើកសម័យប្រជុំនៅក្រុងប៉េកាំងនៅថ្ងៃទី ១៨ ខែតុលានេះ លោកស៊ីជីនភីងនៅចំពោះមុខអង្គប្រជុំដែលមានតំណាងសមាជិកបក្សទូទាំងប្រទេសចំនួនជាង ៨៩ លាននាក់ បានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង គ្រប់ជ្រុងជ្រោយនិងមិនងាករេ ត្រូវកសាងបក្សកុម្មុយនិស្តចិនឲ្យក្លាយជាបក្សកាន់អំណាចនិងកាន់លទ្ធិម៉ាកនិយមដែលត្រូវបានប្រជាជនគាំទ្រយ៉ាងស្មោះស័គ្រ អាចធ្វើបដិវត្តខ្លូនឯងយ៉ាងអង់អាចក្លាហាន និងអាចជម្នះរាល់ការលំបាកគ្រប់បែបយ៉ាង ៕