សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានចាប់ផ្តើមដំណើរការនៅទីក្រុងប៉េកាំងនាថ្ងៃទី ១៨ ខែតុលានេះ។ ពេលថ្លែងរបាយការណ៍ចំពោះអង្គប្រជុំ លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវការងើបឡើងវិញដ៏មហិមារបស់ប្រជាជាតិចិន គឺជាបេសកម្មប្រវត្តិសាស្ត្រនិងជាសុបិន្តដ៏មហិមានៃបក្សកុម្មុនិស្តចិននាយុគសម័យថ្មី ចាំបាច់ត្រូវធ្វើការតស៊ូប្រយុទ្ធដ៏មហិមា កសាងវិស្វកម្មដ៏មហិមា និងជំរុញបុព្វហេតុដ៏មហិមា៕