孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លទ្ធិ​​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​ត្រូវ​បាន​បង្ហាញ​ចេញ​​ជា​សាធារណៈ​ជា​លើក​ដំបូង

2018-03-22 09:17:16 cri

图片默认标题_fororder_习专题

    ថ្លែង​ក្នុង​របាយការណ៍​ក្នុង​​សមាជ​បក្សកុម្មុយនិស្តចិន​លើក​ទី ១៩ ដែល​សម្ពោធ​បើក​នៅ​ថ្ងៃ​នេះ  លោកស៊ី ជីនភីងបានឲ្យ​ដឹង​​ថា​ បន្ទាប់​​ពី​​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៨​ មក ​ប្រទេស​ចិន​ក៏​បាន​កកើត​ជា​លទ្ធិ​​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ប្រទេសចិន​​ក្នុង​យុគសម័យថ្មី​ ។នេះគឺ​ជា​សេចក្តី​ណែនាំ​ប្រតិបត្តិ​​សម្រាប់ឲ្យ​​បក្សកុម្មុយនិស្ត​ចិននិង​ប្រជាជន​ចិនសម្រេច​ការ​ស្តារ​ភាពរុង​រឿង​ដ៏មហិមា​របស់​ប្រជាជាតិ​ចិន​ឡើងវិញ ​ ចាំបាច់​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​រយៈ​ពេល​យូរ​និងធ្វើ​ការ​អភិវឌ្ឍ​​ឥត​ឈប់ឈរ​ ។

    លទ្ធិ​មួយ​នេះ​បាន​ប្រើ​យក​ចក្ខុវិស័យ​ថ្មីដើម្បី​ស្វែង​យល់​ឲ្យ​បាន​កាន់​តែ​ស៊ី​ជម្រៅ​អំពី​ក្រឹត្យ​ក្រម​កាន់​អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិន ក្រឹត្យ​ក្រម​​កសាង​សង្គមនិយម​ និងក្រឹត្យ​ក្រម​​អភិវឌ្ឍ​សង្គម​មនុស្ស​ជាតិ ។ ​លទ្ធិ​មួយ​នេះ​បាន​លើក​ឡើង​ថា​ ឈរ​លើ​មូលដ្ឋាន​​កសាង​សង្គម​ដែល​ប្រជាជន​មានជីវភាព​ធូរធារបង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយនៅ​ឆ្នាំ​ ២០២០ ​​ កសាង​ប្រទេស​ចិន​ឲ្យ​ទៅ​ជា​ប្រទេស​សង្គមនិយម​បែប​ទំនើប​ភាវូបនីយកម្មដ៏​ខ្លាំង​​ដែល​មាន​ភាពរុងរឿង​ ប្រកប​ដោយ​ប្រជាធិបតេយ្យ​ អរិយធម៌​ ភាព​ចុះ​សម្រុង​ និងស្រស់​ស្អាត​នៅពាក់​​កណ្តាល​សតវត្សរ៍​នេះ ។

    លទ្ធិ​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​ទាម​ទារ​ឲ្យ​បក្ស​កាន់​អំណាច​ចាំបាច់​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​គំនិត​អភិវឌ្ឍ​ដែលចាត់ទុក​​ប្រជាជន​ជា​គោល​ ជំរុញ​ការអភិវឌ្ឍ​របស់ប្រជាជន​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ និង​ជំរុញ​ឲ្យ​​ប្រជាជន​គ្រប់​រូប​​មានជីវភាព​​ធូរធារ​ ។ ​លទ្ធិ​មួយ​នេះ​ក៏​បាន​​​​លើក​ឡើង​នូវ​សំណូមពរ​ជាក់​ស្តែង​អំពី​រចនាសម្ព័ន្ធ​ជាទូទៅ រចនាសម្ព័ន្ធ​ជា​យុទ្ធសាស្រ្ត​ និង​ទិសដៅ​អភិវឌ្ឍន៍ ព្រម​និង​ការធានា​ផ្នែក​នយោបាយជា​ដើម​​​​នៃ​បុព្វហេតុ​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស