ថ្ងៃទី២៦ខែកុម្ភៈ លោក LuoKangRuiប្រធាននាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មតំបន់រដ្ឋបាលពិសេសហុងកុងបានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំខាងមុខនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយនិងការអភិវឌ្ឍនៃតំបន់ឈូងសមុទ្រខេត្តក្វាងតុង ហុងកុងនិងម៉ាកាវនឹងអំណោយផលដល់មុខរបរកាន់តែច្រើន ដូច្នេះមានអនាគតភ្លឺស្វាង។
លោកបន្តថា នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងនឹងផ្តល់ការឧបត្ថម្ភគាំទ្រដល់សហគ្រាសដែលទើបចាប់ផ្តើមអាជីវកម្ម សហគ្រាសខ្នាតតូចនិងមធ្យមនិងសហគ្រិនយុវជនឲ្យក្តាប់ជំនាញ ត្រួសត្រាយបណ្តាញ ប្រមូលបទពិសោធន៍ធ្វើជំនួញអាជីវកម្ម ដើម្បីរក្សាកម្លាំងប្រកួតប្រជែង ការរៀបចំផែនការការងារសម្រាប់ពេលអនាគត។