ថ្ងៃទី ៤ ខែកុម្ភៈ សកម្មភាពអបអរបុណ្យចូលឆ្នាំថី្មប្រពៃណីចិនឆ្នាំ២០១៨របស់ប្រជាជនហ្វីលីពីននិងចិន ក៏ដូចជា “ដំណើរវប្បធម៌ខ្សែក្រវាត់មួយនិងផ្លូវមួយនៃក្រុងប៉េកាំង” បានបិទបញ្ចប់ដោយគាប់ប្រសើរនៅប្រទេសហ្វីលីពីន ។
សកម្មភាពអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរៀបចំដោយសមាគមមេត្រីភាពជាមួយបរទេសរបស់ប្រជាជនចិន ក្នុងគោលបំណងជំរុញសកម្មភាពតភ្ជាប់មនោសញ្ចេតនារវាងប្រជាជនតាមរយៈវប្បធម៌នៃបុណ្យប្រពៃណីចិន ។ សកម្មភាព “ដំណើរវប្បធម៌ខ្សែក្រវាត់មួយនិងផ្លូវមួយនៃក្រុងប៉េកាំង”បានចាប់ផ្តើមធ្វើឡើងកាលពីឆ្នាំ ២០១៤ ហើយបានរៀបចំសកម្មភាពនៅប្រទេសអាស៊ានទាំង១០រួចហើយ ៕