ថ្ងៃទី១៣ខែកញ្ញា សន្និសីទពេញអង្គលើកទី២២នៃអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិបានបើកសម័យប្រជុំនៅក្រុង Cheng du ។ ការលើកឡើងនូវការផ្តួចផ្តើមគំនិតតាមរយៈខ្សែក្រវាត់មួយនិងផ្លូវមួយដែលជាឱកាសសម្រាប់អភិវឌ្ឍឧស្សាហកម្មទេសចរណ៍តាមផ្លូវនេះធ្វើឲ្យតំណាងរដ្ឋាភិបាលប្រទេសនានាដែលបានចូលរួមសន្និសីទនេះឯកភាព ហើយសន្និសីទនេះក៏បានចេញផ្សាយ"ការផ្តួចផ្តើមគំនិតក្រុង Cheng du ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ"ផងដែរ ។