ថ្ងៃទី ៤ ខែកុម្ភៈ វេទិកាព្រះពុទ្ធសាសនានិងវប្បធម៌នៃមនុស្សជាតិក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” បានប្រារព្ធធ្វើនៅវត្ត Wan Nian ភ្នំ Fo Guang នៃក្រុងម៉ានីល លោក Luo Gang ទីប្រឹក្សានិងជាអគ្គកុងស៊ុលនៃស្ថានទូតចិនប្រចាំនៅប្រទេសហ្វីលីពីន ព្រមនិងឥស្សរជនគ្រប់មជ្ឈដ្ឋានចំនួនជិត ១រយនាក់បានចូលរួមវេទិកានេះ ។
លោក Luo Gang បានថ្លែងថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ”គឺជាគំនិតផ្តួចផ្តើមមួយដែលរដ្ឋាភិបាលចិនចែករំលែកនូវសមិទ្ធផលសេដ្ឋកិច្ចនិងឱកាសអភិវឌ្ឍន៍ជាមួយពិភពលោក ក្រៅពីផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច ប្រទេសចិនក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ ព្រមនិងគូសបញ្ជាក់ការបំពេញបន្ថែមនិងការផ្លាស់ប្តូររវាងមនោសញ្ចេតនារបស់ប្រជាជនផងដែរ ៕