ថ្ងៃទី ២៣ ខែមីនា នៅក្រុងកូឡាលំពួរ លោកMa Yun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនAlibabaបានថ្លែងនៅក្រុងកូឡាលំពួរថា សេចក្តីផ្តួចផ្តើមអំពីយុទ្ធសាស្រ្ត”ខ្សែក្រវាត់មួយនិងផ្លូវមួយ”នឹងផ្តល់ផលប្រយោជន៍ដល់បណ្តាប្រទេសនានាក្នុងការអភិវឌ្ឍរបស់ខ្លួន ។
ក្នុងអំឡុងពេលចូលរួមសកម្មភាពវេទិកាផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ទូទាំងពិភពលោកដែលរៀបចំដោយរដ្ឋាភិបាលម៉ាឡេស៊ីនៅក្រុងកូឡាលំពួរក្នុងថ្ងៃដដែលនោះ លោកMaYunបានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានថា សេចក្តីផ្តួចផ្តើមអំពីយុទ្ធសាស្រ្ត”ខ្សែរក្រវាត់មួយនិងផ្លូវមួយ”ដែលផ្តួចផ្តើមដោយប្រទេសចិនបាននាំមកនូវកាលានុវត្តភាពដល់សហគ្រាសធុនតូចនិងមធ្យមនៃបណ្តាប្រទេសតាមបណ្តោយយុទ្ធសាស្រ្តផ្លូវសូត្របូករួមទាំងប្រទេសម៉ាឡេស៊ី ដែលនឹងទទួលបានផលប្រយោជន៍ពីសេចក្តីផ្តួចផ្តើមនេះ ៕