ថៃ្ងទី២៦ ខែតុលា ពេលឆ្លើយសំនួររបស់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅក្រុងប៉េកាំង លោកGengshuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថែ្លងថាសមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានអនុម័តសេចក្តីសម្រេចចិត្តនៃគម្រោងធ្វើវិសោធនកម្មលើលក្ខន្តិកៈបក្សកុម្មុយនិស្តចិន នឹងយកការជំរុញកិច្ចកសាងគំនិតផ្តួចផ្តើមខែ្សក្រវាត់មួយនិងផ្លូវមួយចម្លងចូលទៅក្នុងលក្ខន្តិកៈបក្ស។ប្រការនេះបានបង្ហាញយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តនិងទំនុកចិត្តនៃប្រទេសចិនដែលយកចិត្តទុកដាក់យ៉ាងខ្ពស់នូវកិច្ចកសាងគំនិតផ្តួចផ្តើមខែ្សក្រវាត់មួយនិងផ្លូវមួយនិងជំរុញួយ៉ាងម៉ឺងម៉ាត់នូវកិច្ចសហប្រតិបត្តិការអន្តរជាតិនៃគំនិតផ្តួចផ្តើមខែ្សក្រវាត់មួយនិងផ្លូវមួយក្រោមការដឹកនាំនៃគណបក្សកុម្មុយនិស្តចិន៕