ថ្ងៃទី ១០ ខែមករា ពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបតិ្តការលើកទីពីរដែលរៀបចំធ្វើនៅក្រុងភ្នំពេញ លោក Prayuth នាយករដ្ឋមន្ត្រីថៃបានគូសបញ្ជាក់ថា កិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គគប្បីផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាមួយគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ”ដែលលើកឡើងដោយប្រទេសចិន ។
លោក Prayuth បានថ្លែងទៀតថា និយាយចំពោះកិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គ សំខាន់គឺនៅត្រង់ការអនុវត្តជាក់ស្តែង ប្រទេសថៃរីករាយរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម ដើម្បីជំរុញការអនុវត្តនូវគម្រោងសហប្រតិបតិ្តការពាក់ព័ន្ធ ក៏ដូចជាជំរុញកិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គឲ្យទទួលបានការរីកចម្រើនថី្មឥតឈប់ឈរ ៕