ថៃ្ងទី១០ ខែកញ្ញា វេទិកាប្រព័ន្ធសារព័ត៌មានភាសាចិននៅទូទាំងពិភពលោកលើកទី៩បានសម្ពោធបើកនៅក្រុងហ្វូចូវ ខេត្តហ្វូជាន តំណាងប្រព័ន្ធសារព័ត៌មានភាសាចិនដែលមកពីប្រទេសនិងតំបន់ជាង៦០ទូទាំងពិភពលោកបានប្រមូលផ្តុំគ្នាដើម្បីជជែកពិភាក្សានិងផ្លាស់ប្តូរគំនិតគ្នាក្រោមប្រធានបទ គំនិតផ្តួចផ្តើមខែ្សក្រវាត់មួយនិងផ្លូវមួយនិងការអភិវឌ្ឍថ្មីនៃប្រព័ន្ធសារព័ត៌មានភាសាចិន៕