សន្និសីទក្រៅផ្លូវការលើកទី២៥របស់អ្នកដឹកនាំអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីកជិតនឹងបើកធ្វើនៅក្រុង Da Nang ដែលឋិតនៅភាគកណ្តាលប្រទេសវៀតណាម ។ ពេលថ្មីៗកន្លងទៅនេះ លោក Ong Ka Chuan រដ្ឋមន្ត្រីទីពីរនៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ីបានថ្លែងនៅពេលទទួលបទសម្ភាសន៍ពីអ្នកសារព័ត៌មានថា ផ្តោតលើការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយ ប្រទេសចិនជាអ្នកជំរុញដ៏សំខាន់នៃពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វីកនៅពេលអនាគត ។