ថ្ងៃទី១៣ខែកញ្ញា វេទិកាមគ្គុទ្ទេសក៍ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុចិន-អាស៊ានលើកទី៩បានបើកធ្វើនៅក្រុងណាននីងភូមិភាគស្វយ័តក្វាងស៊ី ។ មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលនិងអ្នកទទួលខុសត្រូវនៃអង្គភាពហិរញ្ញវត្ថុដែលមកពីប្រទេសចិននិងប្រទេសអាស៊ាននានាបានពិភាក្សាអំពីការធ្វើឲ្យកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុមានភាពស៊ីជម្រៅនិងរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយផងដែរ ។