ថ្ងៃទី២៧ខែតុលា វេទិកា"ការអភិវឌ្ឍខួបឆ្នាំទី៤នៃផ្លូវសូត្រលើសមុទ្រ"បានធ្វើឡើងនៅក្រុងគូឡាឡំពួរដ្ឋធានីប្រទេសម៉ាឡេស៊ី ។ ក្នុងអនុវេទិកាវិទ្យាសាស្ត្រស្តីពី"កិច្ចសហប្រតិបត្តិការចិននិងម៉ាឡេស៊ី ព្រមទាំងការកសាងផ្លូវសូត្រលើសមុទ្រសតវត្សរ៍ទី២១"ដែលត្រូវរៀបចំធ្វើក្នុងអំឡុងពេលវេទិកានោះ បញ្ញវន្តប្រទេសចិននិងម៉ាឡេស៊ីបានបង្ហាញទស្សនៈវិស័យនៃការបង្កើតសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិឲ្យបានល្អដោយឆ្លងតាមការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយជាដើម ហើយបានបញ្ជាក់ថា ការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ជំរុញការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយផងដែរ ។