អ្នកសារព័ត៌មានបានដំណឹងពីសន្និសីទប្រកាសព័ត៌មាននៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មរ៉ែរវាងចិននិងអាស៊ានប្រចាំឆ្នាំ២០១៧ដែលបានបើកធ្វើនាពេលថ្មីៗថា វេទិកាលើកនេះនឹងបើកធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិណាននីងពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ខែសីហាខាងមុខនេះ។ប្រធានបទនៃវេទិកាលើកនេះគឺកសាងសួនព័ត៌មានផ្នែកឧស្សាហកម្មរ៉ែរវាងចិននិងអាស៊ាន ធ្វើឲ្យវេទិកាថ្មីនៃកិច្ចសហប្រតិបត្តិការផ្នែកគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយកាន់តែស៊ីជម្រៅ។