ថ្ងៃទី៣ខែសីហា លោក Geng shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយតបនឹងសំនួរមានពាក់ព័ន្ធថា ភាគីចិនយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការមេត្រីភាពជាមួយសមាគមអាស៊ាន ហើយចាត់ទុកសមាគមអាស៊ានជាទិសដៅដ៏មានអាទិភាពខាងការទូតនៃប្រទេសជិតខាងនិងចាត់ទុកជាតំបន់សំខាន់សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយ ៕