ថៃ្ងទី១១ ខែមីនា មហាសន្និបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានរៀបចំធ្វើសកម្មភាពទទួលបទសម្ភាសន៍ក្នុងច្រកសម្រាប់តំណាងលើកទី៣។លោកចាងយុង សមាជិកនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យស្យានម៉ឺនបានថែ្លងថា សកលវិទ្យាល័យស្យានម៉ឺននៅម៉ាឡេស៊ីបានធ្វើការកសាងដោយរលូន វានឹងផ្តល់នូវធនធានមនុស្សអន្តរជាតិដែលមានគុណភាពខ្ពស់កាន់តែច្រើនដល់ការអនុវត្តកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយនាពេលអនាគត៕