孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើ​លោក​ ស៊ី ជីនភីង ​បាន​ចាត់​វិធានការ​អ្វីខ្លះ​សម្រាប់​ប្រទេសចិន​​បន្ទាប់ពី​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើកទី​១៨​បាន​កន្លង​ផុតទៅ​? ​

2018-03-21 12:43:38 cri

      នៅថ្ងៃទី១៥ ​ខែវិច្ឆិកា ​ឆ្នាំ២០១២  ​លោក ស៊ី ជីនភីង ​បាន​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​និង​បានក្លាយជា​មេដឹកនាំថ្មី​មួយ​នៅក្នុង​ប្រទេសចិន ​ហើយ​កិច្ចប្រជុំ​ពេញអង្គ​លើកទីមួយ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​អាណត្តិ​ទី ១៨ ​ក៏បាន​ចាប់ផ្ដើមឡើង។​ គួររំលឹកឡើង​វិញថា​ រយៈពេល ៥ ឆ្នាំកន្លងនេះមក ​អគ្គលេខាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ដ​ចិន​ លោក ស៊ី ជីនភីង ​បាន​ឆ្លៀតឆក់យក​ឱកាស​នៃវឌ្ឍនភាព​ប្រទេសជាតិ​បង្កើតនូវ​ផែនការ​សកល​និងចេញផ្សាយ​គោលការណ៍​ ព្រមទាំង​យុទ្ធសាស្ត្រ​ដ៏ល្អមួយ​ជាស៊េរី​សម្រាប់​អភិបាលកិច្ច​ប្រទេស​ជាតិ​។​

      ការបង្កើត​យុទ្ធសាស្ត្រ​ទាំងអស់នេះ​ ​គឺ​យោង​ទៅតា​មការពិត​ជាក់ស្ដែង។​ លោក ស៊ី ជីនភីង ​បាន​ថ្លែងថា  ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ទាំងបួន​ដែល​យើង​លើកឡើង​នោះ ​គឺជា​សមិទ្ធផល​ដែល​បាន​មកពី​តម្រូវការ​ជាក់ស្តែង​នៃ​ការវឌ្ឍប្រទេស​របស់យើង ​និងជា​ការរំពឹងទុក​យ៉ាងខ្លាំង​របស់​ប្រជាជន​ព្រមទាំង​ជាសមិទ្ធផល​ដើម្បី​ជំរុញដោះស្រាយ​បញ្ហា​ប្រឈម​ដ៏ជាក់លាក់​នានា​ដែលយើង​កំពុងតែ​ជួបប្រទះ​។

      មុននឹង​ទទួល​តួនាទីជា​អគ្គលេខាធិការ​មជ្ឈិមបក្សកុម្មុយនិស្ដ​ចិន ​លោក ស៊ី ជីនភីង ​ធ្លាប់មាន​បទពិសោធន៍​ការងារ​អស់រយៈពេល​ 40 ​ឆ្នាំ​មកហើយ។​ លោក ស៊ី ជីនភីង ​បានស្វែងយល់​យ៉ាង​ជ្រាលជ្រៅ​អំពី​មូលដ្ឋានគ្រឹះ​នៃ​ស្ថានភាព​របស់​ប្រទេសចិន ​និង​សេចក្តីប្រាថ្នា​របស់​ប្រជាជនចិន​ ​តាំងពី​ភូមិ​ទៅដល់​ស្រុក​ ទៅដល់ទីក្រុង​និងរហូតទៅដល់ខេត្ត។​  ​ក្រោយពី​បាន​ចូលរួមក្នុង​គណៈកម្មាធិការ​មជ្ឈិមបក្ស​ លោក​បាន​ចូលរួម​ដោយផ្ទាល់​ក្នុង​ការបង្កើត​និង​អនុវត្ត​គោលនយោបាយ​គណបក្ស​និង​ប្រទេសជាតិ​។​

       ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១២ ​គឺជាថ្ងៃទីមួយ​ដែល​លោក ស៊ី ជីនភីង ​បានជាប់ឆ្នោត​ធ្វើជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន ​លោក​បាន​ប្រកាស​ជាផ្លូវការ​នៅ​ចំពោះ​មុខ​អ្នកសារព័ត៌មាន​ជាតិនិងបរទេស​ជាង​500​នាក់​ថា  ​"សេចក្តីប្រាថ្នារ​របស់​ប្រជាជន​ចិន​គឺ​ចង់​បាន​ជីវិត​ដ៏​ល្អប្រសើរ​ជាងមុន ​ហើយ​វា​ជា​គោលដៅ​ដែល​យើង​ត្រូវតែ​ខិតខំ​តស៊ូ​ដើម្បី​សម្រេចឱ្យបាន"។

      នៅ​ថ្ងៃទី២៩ ​ខែវិច្ឆិកា ​ឆ្នាំ២០១២ ​នៅពេល​ដែល​លោក ស៊ី ជីនភីង ​ទស្សនា​ពិព័រណ៍​ស្ដីពី ​" ផ្លូវងើបឡើងវិញ ​"​  ​លោក​បាន​លើកឡើងពី​"សុបិនចិន"​ជា​លើកដំបូង​ដែល​ត្រូវតែ​សម្រេចឱ្យបាន​នូវ​ការងើប​ឡើង​វិញ​របស់​ប្រជាជនចិន។​ លោក​បាន​សង្កត់ធ្ងន់ថា  ​"ការនិយាយ​តែ​មាត់ទទេ​មិនមាន​ផលប្រយោជន៍​ដល់​ប្រទេសជាតិ​នោះទេ​ មានតែ​ការអនុវត្ត​ជាក់ស្តែង​ប៉ុណ្ណោះ ​ទើបនឹង​ធ្វើឱ្យ​ប្រទេសជាតិ​មាន​ភាពរឹងមាំ" ​ហើយលោក​ក៏បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​ចិន​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​«មួយសតវត្សរ៍ចំនួនពីរ»​ផងដែរ។​

      នាថ្ងៃទី៤ ខែធ្នូ  ​ស្របពេល​រំលឹកខួប​៣០​ឆ្នាំ​នៃការប្រកាស​រដ្ឋធម្មនុញ្ញ​ឱ្យអនុវត្ត​ជាផ្លូវការ​នៅ​គ្រប់​មជ្ឈដ្ឋាន​នៅរដ្ឋធានី​ប៉េកាំង​  លោក ស៊ី ជីនភីង ​បានសង្កត់ធ្ងន់ថា  ​"ការអភិបាលកិច្ច​ប្រទេស​ស្របតាម​ច្បាប់​ គឺជា​យុទ្ធសាស្ត្រ​និង​ជា​គោលកាណ៍មូលដ្ឋាន​នៃ​អភិបាលកិច្ច​ប្រទេស​របស់​គណបក្ស​ក្នុង​ការដឹកនាំ​ប្រជាជន" ​​ហើយលោកក៏បាន​បញ្ជាក់ទៀតថា ​"យើង​ត្រូវ​ប្រកាន់ខ្ជាប់​នូវការស្ថាបនា​សមាហរណកម្ម​នៃ​នីតិរដ្ឋ ​នីតិរដ្ឋាភិបាល​ និង​នីតិសង្គម ​" ។

      នៅថ្ងៃដដែលនោះ ​"បទប្បញ្ញត្តិ​ចំនួនប្រាំបី"​បាន​ត្រូវ​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម។​ លោក ស៊ី ជីនភីង ​បាន ​"កំណត់​គោលការណ៍​ទាំងប្រាំបី" ​ជាមួយនឹង​ការិយាល័យ​នយោបាយ​គណៈកម្មាធិ​ការមជ្ឈិម​ដើម្បី​នាំមុខ​ក្នុងការកែលំអ​រចនាសម្ព័ន្ធ​ការងារ​។​ មនោគមន៍​វិជ្ជាណែនាំ​ គឺគ្រប់គ្រង​គណបក្ស​ត្រូវតែ​មាន​ភាពតឹងរឹង។​

      នៅក្នុង​ផែនការ​របស់​លោក ស៊ី ជីនភីង ​មាន​វិធានការ​ជា​យុទ្ធសាស្រ្ត​ចំនួនបី ​គឺ​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កំណែទម្រង់​ដោយ​គ្រប់ជ្រុងជ្រោយ ​អភិបាលកិច្ច​ប្រទេស​ស្របតាម​ច្បាប់​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ និងគ្រប់គ្រង​គណបក្ស​ត្រូវតែ​មាន​ភាពតឹងរឹង​ដោយ​គ្រប់ជ្រុងជ្រោយ។​ វិធានការ​ជាយុទ្ធសាស្រ្ត​ ចំនួនបី​នេះ​បាន​ផ្តល់ប្រភព​ចលកម្ម​និង​ការធានា​ជានិរន្ដរ៍​សម្រាប់​ការសម្រេចឱ្យបាន​នូវ​ការស្ថាបនា​សង្គម​ឱ្យមាន​ជីវភាព​ធូរធារ​ដោយ​គ្រប់​ជ្រុងជ្រោយ។​

      ការស្ថាបនា​សង្គម​ឱ្យមាន​ជីវភាព​ធូរធារ​ដោយគ្រប់ជ្រុងជ្រោយ​ គឺជា​គោដៅ​ទីមួយ​នៃ​គោលដៅ​«មួយសតវត្សរ៍ចំនួនពីរ» ​ដែល​គណបក្ស​យើង​បាន​កំណត់​ហើយក៏ជា​ជំហាន​គន្លឹះ​មួយ​សម្រាប់​សម្រេច​ឱ្យបាន​នូវ​ការងើបឡើងវិញ​នៃ​ប្រជាជាចិន​។ ​ការស្ថាបនា​សង្គម​ឱ្យមាន​ជីវភាពធូរធារ​ដោយ​គ្រប់​ជ្រុងជ្រោយ​គឺមានន័យថា​រាល់សមិទ្ធផល​អភិវត្ឍន៍​ត្រូវតែ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងអស់​ ហើយ​ត្រូវតែមាន​ការអភិវឌ្ឍ​គ្រប់ជ្រុងជ្រោយ​លើវិស័យ​សេដ្ឋកិច្ច​ នយោបាយ​ វប្បធម៌ ​សង្គម ​និងស៊ីវិល​។​ ជាពិសេស ​បើសិនជា​ចង់សម្រេច​គោលដៅ​នេះ ​គឺ​មិនអាច​ចាកចេញពី​ការកែទម្រង់​ និង​បើកចំហ​ ព្រមទាំង​ដំណើរការ​ដែល​មាន​លំដាប់លំដោយ​នៃ​សង្គម​និង​ជាតិ​  ហើយក៏​មិន​អាច​ចាកចេញពី​ការដឹកនាំ​ដ៏​រឹងមាំ​ដូចគ្នា​ផងដែរ​។​

      សមាជ​បក្សកុម្មុយនិស្ត​ចិន​លើកទី ១៩ ​នាពេលខាងមុខនេះ​ គឺជា​ជំហាទី១ ​ដើម្បី​ពិនិត្យ​នូវ​លទ្ធផល​របស់យើង។​ សូម​យើងទាំងអស់គ្នា​រង់ចាំមើល​!

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស