ថ្ងៃទី ២៧ ខែតុលា នៅក្រុងកូឡាលំពួរ ប្រទេសម៉ាឡេស៊ី លោកNajib Tun Razak នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសរបាយការណ៍សេដ្ឋកិច្ចឆ្នាំ ២០១៧-២០១៨របស់ប្រទេសម៉ាឡេស៊ី ។ របាយការណ៍នេះបានសម្គាល់ឃើញថា កិច្ចកសាងនៃសេចក្តីផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយនឹងនាំមកនូវកាលានុវត្តភាពដ៏ធំសម្បើមដល់សេដ្ឋកិច្ចម៉ាឡេស៊ីលើវិស័យត្រួសត្រាយទីផ្សារថ្មី ពង្រីកទីផ្សារលក់របស់ផលិតផលនិងសេវាកម្មក្នុងតំបន់ និងទាក់ទាញវិនិយោគទុនជាដើម ៕