ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតស្តីពីប្រធានគណៈប្រតិភូកីឡាអាស៊ីរដូវរងាលើកទី៩ឆ្នាំ២០២៥បើកធ្វើនៅទីក្រុងHarbin
2024-09-23 14:55:07cri
Share with:

    ព្រឹកថ្ងៃទី២៣ខែកញ្ញា  មហាសន្និបាតស្តីពីប្រធានគណៈប្រតិភូកីឡាអាស៊ីរដូវរងាលើកទី៩ឆ្នាំ ២០២៥បានបើកធ្វើនៅទីក្រុងHarbinប្រទេសចិន។ ប្រធានគណៈប្រតិភូកីឡានិងតំណាងនៃគណៈកម្មាធិការអូឡាំពិកមកពីប្រទេសនិងតំបន់ចំនួន៣២នៅអាស៊ីបានអញ្ជើញចូលរួម។

      គួរបញ្ជាក់ថា   ការដែលគណៈកម្មាធិការរៀបចំការប្រកួតបានបើកធ្វើមហាសន្និបាតស្តីពីប្រធានគណៈប្រតិភូកីឡានៅមុនការប្រកួត គឺជាទម្លាប់សម្រាប់ការរៀបចំការប្រកួតកីឡាអន្តរជាតិទ្រង់ទ្រាយធំ  ហើយក៏ជាវេទិកាដ៏សំខាន់សម្រាប់ទីក្រុងម្ចាស់ផ្ទះធ្វើការផ្លាស់ប្តូរមតិយោបល់និងពិគ្រោះពិភាក្សាដោយស៊ីជម្រៅជាមួយគណៈប្រតិភូនានាដែលបានចូលរួមផងដែរ។ ក្នុងនាមជាព្រឹត្តិការណ៍ជានិមិត្តសញ្ញានៃការរៀបចំការប្រកួតកីឡាអន្តរជាតិទ្រង់ទ្រាយធំ  ការបើកធ្វើនៃមហាសន្និបាតស្តីពីប្រធានគណៈប្រតិភូកីឡាជាសញ្ញាសម្គាល់ថា ការងាររៀបចំការប្រកួតកីឡាអាស៊ីរដូវរងាបានឈានចូលដំណាក់កាលគន្លឹះហើយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស