អ្នកសារព័ត៌មានបានទទួលដំណឹងនៅថ្ងៃទី ២២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ឱ្យដឹងថា ដើម្បីចៀសវាងកុំឱ្យរដ្ឋាភិបាលអាមេរិកបិទទ្វារ នៅថ្ងៃដដែល លោក Mike Johnson ប្រធានសភាតំណាងរាស្ត្រអាមេរិកបានប្រកាសជាថ្មីម្តងទៀតអំពីសេចកី្តព្រាងច្បាប់មួយ ដើម្បីបន្តអនុវត្តសេចក្តីសម្រេចចិត្ត(CR) ដើម្បីធានាឱ្យថវិការបស់រដ្ឋាភិបាលអាមេរិកអាចរក្សាក្នុងកម្រិតបច្ចុប្បន្នក្នុងរយៈពេលបីខែទៀត ពោលគឺរហូតដល់ថ្ងៃទី ២០ ខែធ្នូ ។
សភាតំណាងរាស្ត្រអាមេរិកនិងធ្វើការបោះឆ្នោតក្នុងកិច្ចប្រជុំពេញអង្គទៅលើសេចក្តីព្រាងច្បាប់នេះនៅមុនថ្ងៃទី ២៥ ខែកញ្ញា បន្ទាប់មក សេចក្តីព្រាងច្បាប់នេះ នឹងដាក់ជូនព្រឹទ្ធសភាអាមេរិកធ្វើការពិនិត្យពិភាក្សា នៅមុនថ្ងៃទី ៣០ ខែកញ្ញា ដែលជាកាលបរិចេ្ឆទដែលរដ្ឋាភិបាលអាមេរិកធ្លាក់ក្នុងភាពជាប់គាំង ៕