ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងជប៉ុននឹងចេញផ្សាយគំនិតឯកភាពរួមស្តីពីបញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ
2024-09-20 16:03:31cri
Share with:

តាមការផ្សាយដំណឹងឱ្យដឹងថា ចាប់តាំងពីរដ្ឋាភិបាលជប៉ុនបានបង្ហូរទឹកសំណល់នុយក្លេអ៊ែរចេញពីរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគីស៊ីម៉ាចូលទៅក្នុងសមុទ្រកាលពីថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២៣មក ប្រទេសចិន និងជប៉ុនបានធ្វើការពិភាក្សាគ្នាជាញឹកញាប់លើបញ្ហានេះ ហើយបានឈានដល់គំនិតឯកភាពរួមទ្វេភាគីនៅពាក់កណ្តាលនិងចុងខែសីហាឆ្នាំ ២០២៤ ដែលនឹងប្រកាសលទ្ធផលជាសាធារណៈក្នុងពេលខាងមុខ។

 យោងតាមការបង្ហើបដំណឹងឱ្យដឹងថា ជំហររបស់ចិនក្នុងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ គឺមិនបានផ្លាស់ប្តូរទេ ខ្លឹមសារសំខាន់នៃគំនិតឯកភាពរួម គឺជប៉ុនយល់ព្រមឱ្យបង្កើតក្រុមការងារឃ្លាំមើលអន្តរជាតិរយៈពេលយូរដែលគ្របដណ្តប់លើដំណាក់កាលសំខាន់ៗនៃការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ព្រមនិងធានាថា ប្រទេសជាភាគីពាក់ព័ន្ធដែលបូករួមទាំងប្រទេសចិនផងអាចប្រមូលយកសំណាកនិងឃ្លាំមើលដោយឯករាជ្យ។ ប្រការនេះនឹងជួយឱ្យប្រទេសចិនទទួលបានទិន្នន័យគ្រប់ជ្រុងជ្រោយ ពិតប្រាកដ និងមានប្រសិទ្ធភាពដោយទាន់ពេលវេលា ដើម្បីទប់ស្កាត់ដោយកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សនូវការបញ្ចេញសារធាតុវិទ្យុកម្មដែលមិនស្របតាមស្តង់ដា ។

ភាគីជប៉ុនបានលើកឡើងពីបញ្ហាដែលចិនរឹតបន្តឹងលើការនាំចូលជលផលពីជប៉ុន ប៉ុន្តែប្រទេសចិនបានសង្កត់ធ្ងន់ថា ត្រូវប្រមូលយកសំណាកនិងធ្វើសកម្មភាពឃ្លាំមើលពាក់ព័ន្ធជាមុនសិន បន្ទាប់មកទើបកែសម្រួលវិធានការពាក់ព័ន្ធដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់ ហើយរៀបចំឱ្យមានការនាំចូលជលផលជប៉ុនដែលស្របតាមស្តង់ដាឡើងវិញជាបណ្តើរៗ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស