ថ្ងៃទី ១៩ ខែកញ្ញា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីការដែលអាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងប្រទេសហ្វីលីពីន។
លោក Lin Jian បានឆ្លើយតបថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្សាយដំណឹងពាក់ព័ន្ធ។ ប្រទេសចិនបានបង្ហាញពីគោលជំហរប្រឆាំងយ៉ាងម៉ឺងម៉ាត់ជាច្រើនលើកចំពោះការដែលអាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងប្រទេសហ្វីលីពីន ។ ទង្វើរបស់អាមេរិកបែបនេះគឺជាការដើរបញ្ច្រាសនឹងចរន្តប្រវត្តិសាស្ត្រ ដែលបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិនៃបណ្តាប្រទេសក្នុងតំបន់ និងបង្កការប្រឈមមុខដាក់គ្នាខាងយោធាកាន់តែខ្លាំងឡើងៗ ដែលនាំឱ្យប្រទេសពាក់ព័ន្ធមានការប្រុងប្រយ័ត្នខ្ពស់និងព្រួយបារម្ភយ៉ាងខ្លាំង៕