"សេចក្តីណែនាំរបស់រដ្ឋបាលជាតិប្រៃសណីយ៍ចិនស្តីពីការគាំទ្រភូមិភាគស្វយ័តជនជាតិជួង Guangxiក្នុងការកសាងមជ្ឈមណ្ឌលដឹកជញ្ជូនបញ្ញើរហ័សអន្តរជាតិជាលក្ខណៈតំបន់ជាមួយអាស៊ាន"ត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ។ សេចក្តីណែនាំនេះបានចង្អុលបង្ហាញថា នៅឆ្នាំ ២០២៧ ការដឹកជញ្ជូនអីវ៉ាន់បញ្ញើរវាងភូមិភាគស្វយ័តជនជាតិជួង Guangxi និងទីក្រុងធំៗនៃប្រទេសអាស៊ាន នឹងចំណាយពេលតែ ៤៨ ម៉ោង។ រហូតដល់ឆ្នាំ ២០៣៥ មជ្ឈមណ្ឌលដឹកជញ្ជូនបញ្ញើរហ័សអន្តរជាតិជាលក្ខណៈតំបន់ជាមួយអាស៊ាននឹងបញ្ចប់ការសាងសង់។ នាពេលបច្ចុប្បន្ននេះ អាជីវកម្មដឹកជញ្ជូនបញ្ញើរហ័សអន្តរជាតិពីភូមិភាគ Guangxi ទៅកាន់អាស៊ានបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានបង្កើតជាជំហានដំបូងនូវរូបមន្តបញ្ញើនិងដឹកជញ្ជូនឆ្លងដែន "1+N" ដែលមានទីក្រុងNanningជាមជ្ឈមណ្ឌល និងទីក្រុង Pingxiang, ទីក្រុងDongxing និងកំពង់ផែផ្សេងទៀតជាបណ្តាញ៕