ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ជីរាយនាមនៃកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន»បានប្រកាស
2024-09-17 15:27:31cri
Share with:

បញ្ជីរាយនាមនៃកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន»ត្រូវបានប្រកាសជាផ្លូវការ។

រាត្រីសមោសរទាំងមូលប្រកាន់ខ្ជាប់នូវការស្វែងរកសិល្បៈប្រកបដោយភាពស្រស់ស្អាត ភាពស្មោះស្ម័គ្រ មនោសញ្ចេតនា និងភាពរ៉ូមែនទិក ក្រោមរចនាសម្ព័ន្ធ៣ផ្នែកផ្ដោតទៅលើ«ដួងចន្ទរះ» «ពន្លឺដួងចន្ទ»និង«ដួងចន្ទដ៏ភ្លឺផ្លេក» កម្មវិធីជាង ៣០ រួមបញ្ចូលនូវកំណាព្យ ចម្រៀង របាំ ល្ខោន និងទម្រង់សម្តែងសិល្បៈផ្សេងៗ ដែលនាំមកនូវឱកាសជួបជុំគ្នាដ៏សប្បាយរីករាយ និងមានអត្ថន័យសិរីមង្គលជូនចំពោះទស្សនិកជន។

ព្រះចន្ទពេញវង់ គ្រួសារជួបជុំគ្នា ទូទាំងប្រទេសចិនកំពុងអបអរសាទរពិធីបុណ្យសែនព្រះខែ។វេទិកាសំខាន់នៃរាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំនេះ ផ្អែកលើការរចនាទេសភាពគិរីជលសារពិតៗ ហើយបានបង្កើត "ព្រះចន្ទពេញបូណ៌មី" ដ៏ធំមួយ ដើម្បីផ្សារភ្ជាប់ជាមួយឆាកបែប Panoramic 360 ដឺក្រេ បង្កើតប្រសិទ្ធភាពសោតទស្សន៍ដែលរួមបញ្ចូលគ្នារវាងការពិត និងសិប្បនិម្មិត្ត។ កម្មវិធីលើកនេះក៏បង្កប់នូវធាតុផ្សំនៃ "រង្វង់"នៅគ្រប់ទីកន្លែង ដើម្បីកំដរអារម្មណ៍ប្រជាជនចិនជុំវិញពិភពលោកក្នុងបរិយាកាសដ៏កក់ក្តៅ រ៉ូមែនទិក និងប្រជុំគ្នានៅរាត្រីថ្ងៃបុណ្យសែនព្រះខែ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស