ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអ៊ីរ៉ង់ថ្លែងថា​ នឹងបន្តជំរុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងអ៊ីរ៉ង់និងចិន
2024-09-17 16:06:29cri
Share with:

ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៤ លោកMasoud Pezeshkianប្រធានាធិបតីអ៊ីរ៉ង់បានថ្លែងក្នុងទីក្រុងតេហេរ៉ង់រដ្ឋធានីអ៊ីរ៉ង់ថា ប្រទេសអ៊ីរ៉ង់នឹងបន្តជំរុញការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីអ៊ីរ៉ង់និងចិន។


លោកបានថ្លែងក្នុងសន្និសីទកាសែតជាលើកដំបូងបន្ទាប់ពីឡើងកាន់មុខតំណែងថា ប្រទេសអ៊ីរ៉ង់និងចិនរក្សាទំនាក់ទំនងល្អជារៀងរហូត។អ៊ីរ៉ង់នឹងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីមានភាពស៊ីជម្រៅ និងបន្តជំរុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងអ៊ីរ៉ង់និងចិន។


ក្រៅពីនេះ លោកPezeshkianបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសចិនដែលបានដើរក្នុងការជំរុញទំនាក់ទំនងរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតមានប្រក្រតីភាពដោយបានសរសើរថា នេះគឺ«ជំហានធំមួយដែលបានធានាដល់ស្ថិរភាពនិងការចុះសម្រុងគ្នាក្នុងតំបន់»

អ្នកបកប្រែ:张艳萍
ប្លុកពិសេស