លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមបានរំលឹកឡើងវិញនៅក្រុងហាណូយនៅថ្ងៃទី១៧ខែកញ្ញាថា វៀតណាមនឹងចាត់ទុកទំនាក់ទំនងជាមួយប្រទេសចិនជាអាទិភាពខ្ពស់បំផុត។
លោក Tô Lâm បានគូសបញ្ជាក់បែបនេះក្នុងខណៈពេលទទួលសារតាំងពីលោកHe Wei ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសចិនប្រចាំនៅប្រទេសវៀតណាមនៅថ្ងៃដដែលនោះដោយលើកឡើងថា នាពេលបច្ចុប្បន្ន ទំនាក់ទំនងរវាងវៀតណាមនិងចិនបានត្រូវលើកកម្ពស់ដល់កម្រិតថ្មីដែលពុំធ្លាប់មាន យើងត្រូវចាត់ទុកខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយជាឱកាសមួយ ដើម្បីផ្តោតសំខាន់ទៅលើការកសាងសហគមន៍រួមវាសនា គ្រោងផែនការកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងភាគីទាំងពីរឱ្យបានគ្រប់ជ្រុងជ្រោយនិងកម្រិតខ្ពស់ដើម្បីបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជននិងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក He Wei បានថ្លែងថាក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃបក្ស ទាំងពីរ ចិននិងវៀតណាមបានចាប់ផ្តើមដំណើរថ្មីនៃការកសាងសហគមន៍រួមវាសនាប្រកបដោយអត្ថន័យជាយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានាបានឈានចូលគន្លងល្បឿនលឿនដែលលើកកម្ពស់ទាំងគុណភាពនិងធ្វើឱ្យប្រសើរឡើង ។ ប្រទេសចិនរីករាយរួមជាមួយភាគីវៀតណាម ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាមនិងជំរុញឱ្យនាវានៃមិត្តភាពរវាងប្រទេសទាំងពីរពុះពារឧបសគ្គ និងបរទៅមុខកាន់តែឆ្ងាយនិងប្រកបដោយស្ថិរភាព៕