ពិធីបដិសណ្ឋារកិច្ចដើម្បីអបអរសាទរខួបទី៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននិងរាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែអន្តរប្រទេសចិន-វៀតណាមក្រោមប្រធានបទ “ផ្កាស្អាតនិងព្រះចន្ទពេញបូណ៌មី”បានធ្វើឡើងនៅក្រុងHồ Chí Minhប្រទេសវៀតណាមកាលពីយប់ថ្ងៃទី១៦ខែកញ្ញា សិល្បករនិងក្រុមសម្តែងនៃប្រទេសទាំងពីរចិននិងវៀតណាមបានរួមគ្នាសម្តែងសិល្បៈលើឆាត ច្រៀងបទចម្រៀងមិត្តភាពរវាងចិននិងវៀតណាម និងរាំរបាំដើម្បីអបអរសាទរបុណ្យសែនព្រះខែ ។ លោកស្រី Zeng Yan សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តខេត្តយូណាន និងជាប្រធានផ្នែកឃោសនាការខេត្តយូណានប្រទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាននិងប្រទេសវៀតណាមគឺជាផ្នែកដ៏សំខាន់មួយនៃទំនាក់ទំនងរវាងចិននិងវៀតណាម។ ឆ្នាំ២០២៥នឹងទទួលការមកដល់នៃខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងវៀតណាមប្រកបដោយអត្ថន័យជាប្រវត្តិសាស្រ្ត ព្រមទាំងចាប់ដំណើរការ "ឆ្នាំផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនចិននិងវៀតណាម"។ ខេត្តយូណានរីករាយរួមសហការជាមួយបណ្តាភាគីនៃប្រទេសវៀតណាម ដើម្បីធ្វើឱ្យស៊ីជម្រៅជានិរន្តរភាពនូវការផ្លាស់ប្តូរវប្បធម៌និងការរៀនសូត្រគ្នាទៅវិញទៅមកផ្នែកអរិយធម៌ ជំរុញការយោគយល់គ្នាកាន់តែល្អរវាងប្រជាជននិងប្រជាជន ធ្វើឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសចិននិងវៀតណាម និងធ្វើឱ្យដើមឈើមិត្តភាពរវាងចិននិងវៀតណាមបន្តលូតលាស់និងមានពណ៌បៃតងជាយូរអង្វែង៕