កាលពីថ្ងៃទី១៣ខែកញ្ញា លោកប្រធានរដ្ឋចិន Xi Jinping បានចុះហត្ថលេខាលើក្រឹត្យដោយយោងតាមការបោះឆ្នោតអនុម័តក្នុងកិច្ចប្រជុំលើកទី១១នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជានទូទាំងប្រទេសចិននីតិកាលទី១៤នៅព្រឹកថ្ងៃទី១៣ខែកញ្ញាលើសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពីការផ្តល់គ្រឿងឥស្សរិយយសថ្នាក់ជាតិនិងគោរមងារកិត្តិយសថ្នាក់ជាតិក្នុងឱកាសខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយសម្រេចផ្តល់មេដាយថ្នាក់ជាតិនិងគោរមងារកិត្តិយសថ្នាក់ជាតិដល់ឥស្សរជនចំនួន១៥រូប ។
គួរបញ្ជាក់ថា មេដាយសាធារណរដ្ឋ”នឹងផ្តល់ជូនលោក Wang Yongzhi លោក Wang Zhenyi លោក Li Zhensheng និងលោក Huang Zongde “គ្រឿងឥស្សរិយយសមិត្តភាព”នឹងផ្តល់ជូនលោកស្រី Dilma Roussef ជនជាតិប្រេស៊ីល ។ ចំណែកឯ“គោរមងារកិត្តិយសថ្នាក់ជាតិអ្នកវិទ្យាសាស្ត្រប្រជាជន”នឹងផ្តល់ជូនលោក Wang Xiaomo និងលោក Zhao Zhongxian ជាដើម ៕