ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្ត Gansu ថា ត្រូវខំប្រឹងចារទំព័រថ្មីនៃខេត្ត Gansu ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន
2024-09-13 17:10:01cri
Share with:

    ពេលអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្ត Gansu នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា ខេត្ត Gansu ត្រូវអនុវត្តឱ្យបានស៊ីជម្រៅនូវសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្សស្តីពីការជំរុញការអភិវឌ្ឍទូទៅនៃតំបន់ភាគខាងលិចប្រទេសចិន ការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿង អនុវត្តតាមគំនិតអភិវឌ្ឍន៍ថ្មីដោយពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់ទិសដៅការងាររួមដែលស្វែងរកភាពរីកចម្រើនដោយនឹងនរ ក៏ដូចជាធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនការអភិរក្សនិងស្តារប្រព័ន្ធអេកូឡូ ពន្លឿនការធ្វើបរិវត្តកម្មការអភិវឌ្ឍបៃតងនិងកាបូនទាប ធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់និងការបើកទូលាយដោយគ្រប់ជ្រុងជ្រោយ ជំរុញការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ បង្កើនការធានាខាងជីវភាពរស់នៅរបស់ប្រជាជននិងជំរុញសាមគ្គីភាពជនជាតិជាដើមដើម្បីខំប្រឹងចារទំព័រថ្មីនៃខេត្ត Gansu ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស