ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ចិន-អាស៊ានលើកទី២១នឹងបើកធ្វើនៅទីក្រុងណាននីងភូមិភាគស្វយ័តក្វាងស៊ីប្រទេសចិនចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៤
2024-09-11 16:45:32cri
Share with:

     ថ្ងៃទី១១ខែកញ្ញា អ្នកយកព័ត៌មានបានទទួលដំណឹងពីសន្និសីទកាសែតរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា  ពិព័រណ៍ចិន-អាស៊ានលើកទី២១នឹងបើកធ្វើនៅទីក្រុងណាននីងភូមិភាគស្វយ័តក្វាងស៊ីប្រទេសចិនចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកញ្ញាខាងមុខនេះ។ ប្រទេសម៉ាឡេស៊ីជាប្រទេសកិត្តិយស។ ពិព័រណ៍លើកនេះមានសាលពិព័រណ៍ទំហំជិត២សែនម៉ែត្រក្រឡា  មានការចូលរួមពីសហគ្រាសជាង៣ពាន់សហគ្រាស ហើយនឹងរៀបចំសកម្មភាពនយោបាយនិងធុរកិច្ចនិងសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មពាក់ព័ន្ធមួយចំនួន។

      លើសពីនេះទៀត  កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានលើកទី២១ក៏នឹងបើកធ្វើនៅទីក្រុងណាននីងភូមិភាគស្វយ័តក្វាងស៊ីចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ខែកញ្ញាឆ្នាំនេះផងដែរ។កិច្ចប្រជុំកំពូលនេះនឹងពិគ្រោះពិភាក្សាជាពិសេសជុំវិញនិន្នាការថ្មី តម្រូវការថ្មីនិងលក្ខណៈពិសេសថ្មីនៃកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្នរវាងចិននិងអាស៊ាន  ព្រមទាំងផ្តោតសំខាន់លើវិស័យជាចំណុចក្តៅ ដូចជាការកសាងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រខាងលិច កម្លាំងផលិតកម្មគុណភាពថ្មីនិងសេដ្ឋកិច្ចបៃតងជាដើម៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស