កិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៩បានបើកធ្វើនៅក្រុងVladivostok ប្រទេសរុស្ស៊ីកាលពីរសៀលថ្ងៃទី៥ខែកញ្ញា លោក Han Zheng អនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំព្រមទាំងថ្លែងសុន្ទរកថាក្រោមប្រធានបទ«ការធ្វើឱ្យស៊ីជម្រៅនូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ជំរុញវិបុលភាពនិងការអភិវឌ្ឍរួម»។
លោក Han Zheng បានលើកឡើងសំណើរ៣ចំណុចអំពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការតំបន់អាស៊ីឦសាន្ត។ ទី១ ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយាបន្ន ប្រឆាំងនឹងគាំពារនិយម ប្រឆាំង “ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចខ្សែសង្វាក់ឧស្សាហកម្ម ” ប្រឆាំងការដាក់ទណ្ឌកម្មដោយឯកតោភាគី ។ ទី២ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដូចជា បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងជាដើម ដើម្បីជំរុញការអភិវឌ្ឍរួម។ ទី៣ គ្រោងផែនការអំពីការអភិវឌ្ឍនិងសន្តិសុខ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវការធ្វើជាអ្នកគាំពារសន្តិភាពពិភពលោក និងអ្នកជំរុញការអភិវឌ្ឍសកល ប្រឆាំងយ៉ាងមុតមាំចំពោះអនុតរភាពនិយមនិងនយោបាយអំណាចតាមគ្រប់ទម្រង់ ប្រឆាំងគំនិតសង្គ្រាមត្រជាក់ ប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក៏ដូចជាប្រឆាំងនឹងការប្រើស្តង់ដាពីរផងដែរ៕