ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកបានកំណត់ពីទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងចិន-អាហ្វ្រិកក្នុងដំណាក់កាលបន្ទាប់
2024-09-06 17:34:29cri
Share with:

នាព្រឹកថ្ងៃទី៦ ខែកញ្ញា លោក Xi Jinping  ប្រធានារដ្ឋចិនបានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Sassou ប្រធានាធិបតីសាធារណារដ្ឋកុងហ្គោ លោក Ndayishimiye  ប្រធានាធិបតីប៊ូរុនឌី លោក Boakai ប្រធានាធិបតីលីបេរីយ៉ា និងលោក Mahmud ប្រធានាធិបតីសូម៉ាលីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង ។

លោក Xi Jinping បានថ្លែងថា កិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកបានកំណត់ពីទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងចិន-អាហ្វ្រិកក្នុងដំណាក់កាលបន្ទាប់ដែលសមិទ្ធផលទាំងនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសអាហ្វ្រិកទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន និងជំរុញយ៉ាងខ្លាំងខ្លាដល់កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកឱ្យឡើងដល់កម្រិតថ្មី   ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ការដឹកនាំការអភិវឌ្ឍទំនាក់ទំនងចិន-អាហ្វ្រិក និងការធ្វើទំនើបកម្មចិន-អាហ្វ្រិក។

លោក Sassou ប្រធានាធិបតីសាធារណារដ្ឋកុងហ្គោបានថ្លែងអំណគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់ការអភិវឌ្ឍរបស់ទ្វីបអាហ្រ្វិក    សាធារណារដ្ឋកុងហ្គោមានឆន្ទៈធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនដើម្បីអនុវត្តសមិទ្ធផលនៃកិច្ចប្រជុំកំពូលនេះ  និងដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងទ្វីបអាហ្វ្រិកនិងចិនប្រកបដោយកម្រិតខ្ពស់ ។

បន្ទាប់ពីកិច្ចជំនួប  ប្រទេសចិននិងសាធារណារដ្ឋកុងហ្គោបានចេញ «សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកុងហ្គោស្តីពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងសាធារណារដ្ឋកុងហ្គោប្រកបដោយកម្រិតខ្ពស់»។

លោក Ndayishimiye  ប្រធានាធិបតីប៊ូរុនឌី បានថ្លែងថា ទំនាក់ទំនងប៊ូរុនឌី-ចិន គឺពឹងផ្អែកលើគុណតម្លៃ និងគោលគំនិតរួម។ សូមស្វាគមន៍ក្រុមហ៊ុនចិនកាន់តែច្រើនទៅវិនិយោគនៅប្រទេសប៊ូរុនឌី ។  ប៊ូរុនឌីប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយមានឆន្ទៈក្នុងការពង្រឹងការប្រាស្រាយទាគ់ទងនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយប្រទេសចិន។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ប្រទេសចិននិងប៊ូរុនឌីបានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការទ្វេភាគីមួយចំនួនក្នុងវិស័យដូចជា ផែនការសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់ និងផ្លូវ" និងការរួមគ្នាអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចជាដើម។

លោកBoakaiប្រធានាធិបតីលីបេរីយ៉ា បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃចំពោះប្រទេសលីបេរីយ៉ាក្នុងរយៈជាយូរកន្លងមក សង្ឃឹមថានឹងចាត់ទុកការអនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលលើកនេះជាឱកាសមួយ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ និងជួយប្រទេសលីបេរីយ៉ាឱ្យសម្រេចបាននូវទំនើបកម្មផងដែរ។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ចិននិងលីបេរីយ៉ាបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកនិងវិស័យផ្សេងៗទៀត។

លោក Mahmud ប្រធានាធិបតីសូម៉ាលីបានថ្លែងថា  សូម៉ាលីប្រាថ្នាចង់បានយ៉ាងខ្លាំងនូវសន្តិសុខ និងស្ថិរភាព ហើយបានចាត់ទុកប្រទេសចិនជាដៃគូ និងជាមិត្តដ៏គួរឱ្យទុកចិត្តបាន សង្ឃឹមថានឹងបន្តធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។ សូម៉ាលី ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល  ប្រទេសចិន និងសូម៉ាលីបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យវិទ្យុ និងទូរទស្សន៍ និងវិស័យផ្សេងៗទៀត៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស