កិច្ចប្រជុំជាន់ខ្ពស់ស្តីពីសន្តិភាពនិងសន្តិសុខនៃកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទជាតិនៅក្រុងប៉េកាំងកាលពីរសៀលថ្ងៃទី៥ខែកញ្ញា។ លោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរួមជាមួយលោក SASSOU ប្រធានាធិបតី Congo ធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំនេះដែលធ្វើក្រោមប្រធានបទ “ពួតដៃគ្នាឆ្ពោះទៅកាន់អនាគតរួមដែលប្រកបដោយសន្តិភាពជានិរន្តរភាព និងសន្តិសុខជាទូទៅ ដើម្បីផ្តល់ការធានាដ៏រឹងមាំចំពោះការអភិវឌ្ឍទំនើបកម្ម” ។ តំណាងចិននិងអន្តរជាតិចំនួន៣០០រូបដែលមកពីប្រទេសអាហ្វ្រិកនិងអង្គការអនុតំបន់សំខាន់ៗចំនួន៥០បានចូលរួមកិច្ចប្រជុំលើកនេះ។
តំណាងដែលចូលរួមកិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយប្រទេសចិននិងតួនាទីដ៏វិជ្ជមានរបស់ប្រទេសចិនក្នុងបុព្វហេតុសន្តិភាពនិងសន្តិសុខនៅទ្វីបអាហ្វ្រិក រំពឹងទុកថាអាហ្វ្រិកនិងចិនអាចពួតដៃគ្នាជំរុញការធ្វើទំនើបកម្មសន្តិភាពនិងសន្តិសុខដើម្បីបំពេញបន្ថែមកម្លាំងវិជ្ជមានកាន់តែច្រើនដល់ស្ថិរភាពសកល៕