នាព្រឹកថ្ងៃទី ៥ ខែកញ្ញា លោកXi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិក ព្រមទាំងថ្លែងសន្ទរកថាគន្លឹះ។
លោក Xi Jinping បានថ្លែងថា ប្រទេសចិនរីករាយពង្រីកការបើកទូលាយទីផ្សារដោយឯកតោភាគី និងសម្រេចចិត្តផ្តល់ការអនុគ្រោះពន្ធសូន្យភាគរយដល់ផលិតផលចំនួន១០០ភាគរយនៃប្រទេសមានការអភិវឌ្ឍតិចតួចទាំងអស់ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន ក្នុងនោះបូករួមទាំងប្រទេសអាហ្វ្រិកចំនួន៣៣ផងដែរ ប្រទេសចិនបានក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំនិងជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ពិភពលោកដែលបានអនុវត្តវិធានការដំបូងបង្អស់នេះ ដើម្បីជំរុញទីផ្សារដ៏ធំរបស់ប្រទេសចិនឱ្យក្លាយជាឱកាសដ៏ធំរបស់អាហ្វ្រិក៕