លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសក្នុងពេលដែលថ្លែងសន្ទរកថាក្នុងពិធីសម្ពោធបើកកិច្ចប្រជុំកំពូលប៉េកាំង នៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ២០១៨ ថា ប្រទេសចិនសម្រេចចិត្តរួមជាមួយសហភាពអាហ្វ្រិកចាប់ផ្តើមចងក្រង «ផែនការសហប្រតិបត្តិការស្តីពីហេដ្ឋារចនាសម្ព័ន្ធចិន-អាហ្វ្រិក»។ ចាប់ពីឆ្នាំ២០១៣មក ក្នុងទ្វីបអាហ្វ្រិក ប្រទេសចិនបានចូលរួមសាងសង់ផ្លូវដែកប្រវែងលើសពី ៦០០០គីឡូម៉ែត្រ ផ្លូវថ្នល់ប្រវែងលើសពី ៦០០០ គីឡូម៉ែត្រ ហេដ្ឋារចនាសម្ព័ន្ធផលិតអគ្គិសនីទ្រង់ទ្រាយធំចំនួនលើសពី៨០កន្លែង និងកំពង់ផែជិត២០កន្លែង។ ក្នុងកម្មវិធីលើកនេះសូមលោកអ្នកឈ្វេងយល់ពីកំពង់ផែទឹកជ្រៅ Kribi នៃប្រទេសកាមេរូន ដើម្បីធ្វើជាសក្ខីភាពក្នុងការផ្តល់អត្ថប្រយោជន៍ជូនចំពោះមហាជននៃកំពង់ផែនេះ៕