អ្នកយកព័ត៌មានបានយកដំណឹងពីគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជននៃភូមិភាគស្វយ័ត Uygur Xinjiangឱ្យដឹងថា “សេចក្តីសម្រេចចិត្តរបស់គណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជននៃភូមិភាគស្វយ័ត Uygur Xinjiang ស្តីពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់ដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងXinjiangរបស់សហរដ្ឋអាមេរិក និងគាំទ្រដល់ការអភិវឌ្ឍនៃសហគ្រាសនិងឧស្សាហកម្មពាក់ព័ន្ធដែលរងការដាក់ទណ្ឌកម្ម”ត្រូវបានកិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជននៃភូមិភាគស្វយ័ត Uygur Xinjiangនីតិកាលទី១៤ អនុម័តនៅថ្ងៃទី ២៣ខែសីហាឆ្នាំ ២០២៤ ហើយបានចូលជាធរមានចាប់ពីថ្ងៃប្រកាសតទៅ។សេចក្តីសម្រេចចិត្តនេះមានខ្លឹមសារសំខាន់ៗដូចតទៅ៖
ទី១. សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មដោយមិនមានហេតុផលលើក្រុមហ៊ុន Xinjiang ដោយផ្អែកលើអ្វីដែលហៅថា " ពលកម្មដោយបង្ខំ" តែធាតុពិតគឺជា ឧបាយកលនយោបាយ និងធ្វើការគាបសង្កត់ផ្នែកសេដ្ឋកិច្ចដោយប្រើសិទ្ធិមនុស្សធ្វើជាលេស។
ទី២. កិច្ចការ Xinjiang គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ សហរដ្ឋអាមេរិកបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងកម្រោល និងបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដែលប្រជាជនគ្រប់ជនជាតិនៅក្នុងភូមិភាគ Xinjiang ប្រឆាំងយ៉ាងម៉ឺងម៉ាត់។
ទី៣. ភូមិភាគស្វយ័តទាំងមូលត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃ សហគ្រាស និងឧស្សាហកម្មពាក់ព័ន្ធដែលរងការដាក់ទណ្ឌកម្ម៕