អ្នកសារព័ត៌មានសួរថា៖ កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានការណ៍តានតឹងនៅសមុទ្រចិនខាងត្បូងនាពេលគន្លងទៅនេះ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?
អ្នកនាំពាក្យស្ថានទូតចិននៅជប៉ុនឆ្លើយថា៖ភាគីជប៉ុនបានលាបពណ៌និងវាយប្រហារចិនដោយមិនសមហេតុផលម្តងហើយម្តងទៀតលើបញ្ហាសមុទ្រចិនខាងត្បូង គឺមានចេតនាបង្កភាពតានតឹងនៅសមុទ្រចិនខាងត្បូង។យើងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ និងបានលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់រួចហើយ។ ហ្វីលីពីនបានរំលោភសិទ្ធិ និងបង្ករឿងម្តងហើយម្តងទៀតនៅកោះ និងថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ដោយរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន ដូច្នេះ ហ្វឺលីពីនត្រូវទទួលខុសត្រូវទាំងស្រុង។ ចំណាក់ការគ្រប់គ្រង់សភាពការណ៍របស់ប្រទេសចិនត្រឹមត្រូវ និងសមហេតុផលទាំងស្រុង ហើយប្រតិបត្តិការនៅនឹងកន្លែងប្រកបដោយភាពជំនាញ អត់ធ្មត់ និងមានលក្ខណៈស្តង់ដារ។
ប្រទេសចិនមិនទទួលយក ឬទទួលស្គាល់ការកាត់ក្តីដែលខុសច្បាប់ និងគ្មានប្រសិទ្ធភាពមិនត្រឹមត្រូវនៅក្នុងសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងនោះឡើយ ហើយក៏មិនទទួលយកការផ្តួចផ្តើម ឬសកម្មភាពណាមួយដែលផ្អែកលើការកាត់ក្តីនេះដែលចិនប្រឆាំងដាច់ខាតចំពោះការដែលជប៉ុនប្រើនូវអ្វីដែលហៅថាជាការកាត់ក្តី ដើម្បីដាក់សម្ពាធលើប្រទេសចិន។ ឧបាយកលនយោបាយណាដែលនៅក្រោមស្លាកច្បាប់នឹងត្រូវបរាជ័យ៕