ស្ថានទូតចិនប្រចាំហ្វីលីពីនបានផ្សាយសេចក្តីប្រកាសន៍នៅថ្ងៃទី ៣១ ខែសីហាដោយរំលឹកឱ្យពលរដ្ឋចិនដែលស្នាក់នៅហ្វីលីពីននិងមានផែនការមកហ្វីលីពីនប្រុងប្រយ័ត្នទប់ស្កាត់បង្ការជំងឺអ៊ុតស្វា តាមដានព័ត៌មានអំពីសភាពជំងឺឆ្លងដែលស្ថាប័នរដ្ឋាភិបាលហ្វីលីពីនប្រកាស បង្កើនការបង្ការរបស់ខ្លួន កុំទៅទីកន្លែងដែលងាយឆ្លង។
សេចក្តីប្រកាសន៍បានលើកឡើងថា ថ្មីៗនេះ ក្នុងដែនហ្វីលីពីនបានរកឃើញករណីថ្មីដែលឆ្លងជំងឺអ៊ុតស្វា ក្រសួងសុខាភិបាលហ្វីលីពីនបានដាស់តឿនឱ្យសាធារណៈជនរក្សាការប្រុងប្រយ័ត្ន ចាត់វិធានការបង្ការដើម្បីទប់ស្កាត់ការរាលដាលមេរោគ ហើយបានទាមទារឱ្យអ្នកដំណើរចូលដែនរាយការណ៍សភាពសុខភាព។
ស្ថានទូតចិនប្រចាំហ្វីលីពីនសូមរំលឹកដល់ពលរដ្ឋចិននៅហ្វីលីពីន បើមានរោគសញ្ញាជាប់សង្ស័យសូមទៅមើលពេទ្យឱ្យទាន់ពេលវេលា ដើម្បីទទួលការព្យាបាលទាន់ពេល៕