ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអរិយធម៌បណ្តាញអ៊ីនធើណេតចិនឆ្នាំ២០២៤បានបើកធ្វើនៅក្រុង Chengdu លោក Li Shulei បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថា
2024-08-28 15:50:47cri
Share with:

      ថ្ងៃទី ២៨ ខែសីហា មហាសន្និបាតអរិយធម៌បណ្តាញអ៊ីនធើណេតចិនឆ្នាំ២០២៤បានបើកធ្វើនៅក្រុង Chengdu ។  លោក Li Shulei  សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថា។

     ភ្ញៀវកិច្ចិយសដែលចូលរួមមហាសន្និបាតបានសម្គាល់ឃើញថា ការបង្កើនការកសាងអរិយធម៌តាមបណ្តាញអ៊ីនធើណេតជាតម្រូវការដ៏ចាំបាច់នៃការសម្របទៅតាមសភាពការណ៍អភិវឌ្ឍន៍ថ្មីនៃបច្ចេកវិទ្យាព័ត៌មាន និងជាតម្រូវការដ៏ចាំបាច់នៃការកសាងប្រទេសខ្លាំងខាងវប្បធម៌និងបណ្តាញអ៊ីនធើណេត។ សន្និសីទពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានផ្តើតលើការធ្វើទំនើបកម្មដែលបន្ស៊ីគ្នានូវអរិយធម៌ចំនួន២និងបានលើកឡើងពីភារកិច្ចសំខាន់នៃការធ្វើកំណែទម្រង់ចំពោះយន្តការនិងរបបវប្បធម៌ ដែលជាគោលការណ៍ណែនាំការងារកំណែទម្រង់និងអភិវឌ្ឍវប្បធម៌ជាតិនិងការពង្រឹងអរិយធម៌តាមបណ្តាញអ៊ីនធើណេត។

     សូមបញ្ជាក់ថា មហាសន្និបាតលើកនេះធ្វើឡើងក្រោមប្រធានបទ «ផ្សព្វផ្សាយស្មារតីនៃយុគសម័យ ដើម្បីរួមគ្នាកសាងអរិយធម៌តាមបណ្តាញអ៊ីនធើណេត»។ អ្នកទទួលខុសត្រូវនៃស្ថាប័នថ្នាក់មជ្ឈិមនិងមូលដ្ឋាន អ្នកទទួលខុសត្រូវនៃគេហទំព័រព័ត៌មានសំខាន់ៗរបស់មជ្ឈិមចិន ស្ថាប័នបណ្តាញទំនាក់ទំនងសង្គម និងសហគ្រាសបណ្តាញអ៊ីនធើណេត តំណាងបញ្ញវន្តនិងអ្នកល្បីឈ្មោះតាមបណ្តាញទំនាក់ទំនងសង្គមជាដើមបានចូលរួម៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស